ចំការបន្លែរបស់កសិករខ្មែរ
Saturday, February 9, 2013
ដំណាំ
Tuesday, January 15, 2013
Khmer Chicken, ( មាន់ស្រែ)
ប្រភេទមាន់ និងការបង្កាត់ពូជមាន់
ប្រភេទមាន់ និងការបង្កាត់ពូជមាន់ ( Types of chickens and breeding practices )
ការចិញ្ចឹមសត្វស្លាបជាទូទៅ គេធ្វើការជ្រើសរើសយកពូជមាន់៣ប្រភេទគឺ :
- ពូជមាន់ផ្តល់ពងផង - សាច់ផង ( dual - purpose ) : មាន់ឈ្មោលភាគច្រើនបំផុតត្រូវគេពិឃាត ក្នុងអំឡុងរយៈពេល ២ ឬ៣ខែ ដើម្បីយកមកបរិភោគ រីឯមាន់ញីវិញត្រូវគេចិញ្ចឹមក្នុងរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ ដើម្បីផលិតយកពង ។ ប៉ុន្តែក្រោយពងចុះថយខ្លាំងពេក មាន់ញីទាំងនោះនឹងក្លាយទៅជាមាន់សាច់វិញដែរ ។ បក្សីដែលគេចិញ្ចឹមមានគោលបំណងពីរ ជាទូទៅគេចិញ្ចឹមប្រចាំគ្រួសារ ចំណែកឯអ្នកចិញ្ចឹមក្នុងទ្រង់ទ្រាយពាណិជ្ជកម្មធំៗ គេតែងតែធ្វើឯកទេសកម្ម ក្នុងចិញ្ចឹមយកពង ឬសាច់ ។
- ពូជមាន់ពង ( egg layer strains ) : ត្រូវបានគេជ្រើសរើសពូជសំរាប់ផលិតពងឲ្យបានល្អ ។ ចំនួនលើសនៃមាន់ឈ្មោលតែងតែត្រូវគេយកចេញតាំងពីពេលញាស់ចេញមក ម្ល៉េះ ពីព្រោះជាទូទៅវាជាពូជអន់ផលិតសាច់មិនល្អ ។ ការចំណាយលើមាន់ញីអាចត្រូវបានគេស្រង់ដើមមកវិញ ដោយសារលក់សាច់របស់វា បន្ទាប់ពីផលិតកម្មស៊ុតត្រូវថយចុះក្រោមអត្រា៥០ភាគរយ ។ តំលៃនៃការលក់មាន់ពង មានកំរិតទាបបំផុតដោយសារវាមានមាឌតូច ។
- ពូជមាន់សាច់ ( meat chickens ) : ត្រូវបានគេចាត់ទុកថា ជាមាន់សាច់ ( broilers ) ឬមាន់សំរាប់អាំង ( fryers ) ត្រូវបានគេចិញ្ចឹមដោយជ្រើសរើសពូជ ដែលមានការធំធាត់យ៉ាងឆាប់រហ័ស ។ មាន់ញី និងមាន់ឈ្មោលត្រូវជ្រើសរើសពីមេបាណា ដែលលូតលាស់ឆាប់រហ័ស ។ ពូជមាន់កាត់មួយចំនួននេះ អាចផ្តល់សាច់រហូតដល់ទំងន់ ២គ.ក្រ ក្នុងមួយក្បាល ដែលចិញ្ចឹមតែក្នុងរយៈពេល៧សប្តាហ៍តែប៉ុណ្ណោះ ដែលផ្តល់ចំណីដែលមានតុល្យភាពល្អ ចំនួនតិចជាង ៤គ.ក្រ ។
ក្រុមហ៊ុនបង្កាត់ពូជដំបូងជាមួយពូជកូនកាត់ ( primary breeding companies with hybrids )
ក្រុមបង្កាត់ពូជ ដោយឯកទេសកម្មបានបង្កើនពូជ ដែលមានគុណភាពខ្ពស់នៃមាន់ទាំងបីប្រភេទនេះ ។ ពូជមាន់ទាំងនេះត្រូវបានគេបង្កើតឡើង ដោយប្រើប្រាស់បច្ចេកទេសបង្កាត់ពូជ ហើយដែលជាទូទៅត្រូវបានគេឲ្យឈ្មោះថា ពូជកូនកាត់ ( hybrids ) ។ ការបង្កាត់ពូជនេះត្រូវបាននាំមកនូវសែនរួម ដែលជាពូជពូកែផលិតពង ឬសាច់ ជាងមេបារបស់វាទៅទៀត ។ គុណភាពខ្ពស់ដែលបានផលិតដោយសែនរួមថ្មីនេះ គេសន្មត់ថា " កូនកាត់ដែលមានកំលាំងមាំទាំ " ។ សព្វថ្ងៃនេះពូជមាន់កាត់មានប្រជាប្រិយ៍ភាពណាស់ ដែលអ្នកចិញ្ចឹមសត្វស្លាបទំនើបៗគេបោះបង់ការចិញ្ចឹមពូជមាន់ ដែលផ្តល់ផលពីរបែប ដូចជាពូជ rhode island reds. new hampshire, ឬ cornish barred plymouth rocks ។ ពូជកូនកាត់ដែលល្អប្រសើរនៃពូជ white leghorns ដែលផលិតពងពណ៌ស ចំណែកឯពូជដែលមានពងពណ៌ក្រហមជាំ ឬពណ៌ក្រហមព្រឿងៗ តែងតែមានដូនតាជាពូជ white leghorns ខ្លះដែរ ។
ក្រុមហ៊ុនបង្កាត់ពូជទាំងនេះ ត្រូវការចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីធ្វើការសាកល្បងពូជរាប់សិបប្រភេទ និងការបន្តកូនចៅរបស់វារាប់រយ ។ ពូជដើម ឬពូជកាត់ ដែលគេបង្កាត់បញ្ចូលគ្នាបានល្អ ត្រូវបានគេជ្រើសរើសឲ្យទៅជា ពូជមេបារបស់មាន់ ដែលគេលក់ឲ្យអ្នកចិញ្ចឹម ។ ពូជកាត់ដែលដឹងថាញី និងឈ្មោល ត្រូវបានគេបង្កើតឡើងសម្រាប់លក់ដោយឡែកៗពីគ្នា ទៅឲ្យក្រុមហ៊ុនភ្ញាស់ដែលគេចិញ្ចឹមវាទាំងនោះរួមគ្នា "ហ្វូងសម្រាប់ទុកបង្កាត់ " ។ ដូច្នេះពងដែលភ្ញាស់ទាំងអស់នោះ បានមកពីពងដែលជ្រើសរើសបង្កាត់រួចហើយ ។
ការចិញ្ចឹមសត្វស្លាបទិញកូនមាន់ទាំងនេះមកចិញ្ចឹម ដែលដំបូងឡើយគេស្ទាក់ស្ទើរក្នុងការចំណាយដើមទុនបន្ថែម ចំពោះមាន់កូនកាត់នេះ ។ ទោះបីចំណីអាហារដែលទិញមកប្រើប្រាស់នោះ ត្រូវបានគេគណនាក៏ដោយ ក៏សារៈប្រយោជន៍នៃការចិញ្ចឹមមាន់កូនកាត់ នៅមានលក្ខណៈល្អប្រពៃដែរ ។ ជាបច្ច័យអាក្រក់មួយចំពោះមាន់កូនកាត់ ដែលមានកំលាំងមាំមួន បាត់បង់យ៉ាងរហ័សដោយការកាត់ពូជជាច្រើន ជាមួយសត្វស្លាបផ្សេងៗទៀតក្នុងហ្វូង ។
អ្នកចិញ្ចឹមត្រូវប្រឹងបែ្រងជាថ្មី ក្នុងការជ្រើសរើសញី និងឈ្មោល ដើម្បីធ្វើការបង្កាត់ពូជសាជាថ្មីទៀត ។
ឈ្មោះពូជកាត់ទាំងនេះជាច្រើន ឥឡូវត្រូវបានគេទទួលស្គាល់ ដោយអ្នកចិញ្ចឹមសត្វស្លាបទូទាំងពិភពលោក ។ ពូចមាន់សាច់ដែលគេតែងតែប្រសិទ្ធនាមឲ្យ សំរាប់សំគាល់ដល់ក្រុមហ៊ុនបង្កាត់ពូជដូចជា : arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette ។ ប្រភេទពូជមាន់ខ្លះទៀត ត្រូវបានផលិតឡើងដោយក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel ។ រីឯពូជមាន់ដែលគេចិញ្ចឹមយកស៊ុតផង និងសាច់ផងរួមមាន : delkalb-warren 6 sal-link ( អាមេរិក ), hardy sex-linked ( អាមេរិក ), kabir ( អីស្រាអែល ), label ( បារាំង ), nara sex-linked ( ជប៉ុន ), parks hybrids, និង stino's white baladi ( អេហ្ស៊ីប ) ។
ពូជមាន់ដែលមានប្រយោជន៍ពីរយ៉ាង ( ផ្តល់សាច់ផងស៊ុតផង ) ត្រូវបានគេនិយមចូលចិត្តចិញ្ចឹមនៅពាសពេញពិភពលោក ដោយការប្រើប្រាស់មេមាន់សម្រាប់ក្រាប និងភ្ញាស់កូន ។ ការពិភាក្សាដោះស្រាយនៅតាមប្រទេសនានា កំពុងតែបន្តរហូតដល់សព្វថ្ងៃនេះ ដោយចោទជាបញ្ហាថា តើគេត្រូវជ្រើសរើសពូជក្នុងស្រុក ឬពូជនាំចូលបែបណា ដើម្បីបង្កាត់ ។ ជួនកាលគេបង្កាត់ពូជក្នុងស្រុកអាចមានគុណសម្បត្តិ ដូចជាធន់នឹងជំងឺ ធន់នឹងស៊ីតុណ្ហភាពផ្លាស់ប្តូរ ហើយយោងទៅលើអ្នកស្រុកដែលគេនិយមចូលចិត្ត " មាន់រស់ជាតិខ្លាញ់ និងងាយស្រួលទំពារ " ។ រស់ជាតិខុសគ្នាអាស្រ័យទៅលើចំណី ដែលយើងលែងឲ្យវាដើររកស៊ីដោយខ្លួនឯងដូចជា : ខ្ទឹមស, សត្វល្អិត ស្មៅ និងលាមកសត្វ ។ ការលូតលាស់យឺតធ្វើឲ្យសាច់ស្វិតពិបាកទំពារបន្តិច ។ ពូជបង្កាត់ដែលនាំចូលមិនមានជំងឺ អាចធ្វើឲ្យសត្វលូតលាស់យ៉ាងរហ័ស ដោយផ្តល់ចំណីអាហារមានគុនភាពល្អៗ ហើយផលិតពងច្រើន ។ ការបង្កាត់ពូជតែមួយតាមគ្រួសារ ទៅតាមលក្ខណៈធម្មជាតិ ទទួលបានលទ្ធផលទាបទាំងសាច់ ទាំងស៊ុត ។
តាមការបញ្ចូលមាន់ឈ្មោលដែលគេនាំចូលមក ដើម្បីយកទៅបង្កាត់ជាមួយមេមាន់ក្នុងស្រុក, គុណសម្បត្តិមួយចំនួន នៃកូនមាន់កាត់ដែលមានកំលាំងមាំទាំនោះ អាចត្រូវបានគេធ្វើសហប្រតិបត្តិការ ក្នុងកម្មវិធីពង្រីកការចិញ្ចឹមមាន់នេះ នៅក្នុងភូមិដោយចំណាយទន់តិច ហើយអ្នកចិញ្ចឹមនៅតែផ្អែកទៅលើការភ្ញាស់ តាមលក្ខណ:ធម្មជាតិ និងការក្រាបដោយមេមាន់ ។ តាមធម្មតាការបង្កាត់ពូជញីឈ្មោលបែបនេះ ធ្វើឲ្យផលិតផលពងកើនឡើង, មាន់ឆាប់ធំធាត់ ហើយទទួលភាពធន់នឹងជំងឺពីបានាំចូលផង និងពីមេក្នុងស្រុកផង ។ កម្មវិធីនេះចង់អំពាវនាវឲ្យមានការកែលំអរពូជ ដោយការជ្រើសរើសពូជនាំចូលណា ដែលផ្តល់ទិន្ទផលខ្ពស់ ។
កូនមាន់ឈ្មោលនាំចូល មិនមានតំលៃថ្លៃទេ ជានិច្ចជាកាលគេតែងធ្វើការជុំរុះវាចោល នៅកន្លែងភ្ញាស់តែម្តង ។
ពូជមាន់ឈ្មោលនាំចូល យកមកបង្កាត់ជាមួយ មាន់ញីក្នុងស្រុកទើបបានកូនមកល្អ ។
Khmer Chicken ( Morn Sre)
* 1/ ស្លឹកត្រកួន
2/ ស្លឹកបាស
3/ ចុងអង្ករ
បុកលាយបញ្ចួលគ្នាដាក់អោយមាន់ស៊ី ១ថ្ងៃ៣ដង ឬ ទិញចំណីស្រាប់ដាក់អោយស៊ីក៏បាន
* នៅពេលយប់ត្រូវដាក់អំពូល ឬចង្រ្កានកំដៅកូនមាន់ដើម្បីកុំអោយវារងារ
* ដាក់ទឹកអោយមាន់ត្រូវយកសំបកស្តៅ គល់ស្លឹកគ្រៃត្រាំអោយវាផឹក ដើម្បីកុំអោយវាឆ្លងជំងឺ
ផ្សេងៗ ។
* ថ្នាំទំលាក់ព្រូនៈ ស្លាខ្ចី - ផ្លែសង្កែ - កន្ធំថេត បុកលាយបញ្ចូលគ្នារួចលាយជាមួយចំណីដាក់អោយមាន់ស៊ី
ចំណីមាន់ធំៈ
កំរិតលាយសំរាប់មាន់5ក្បាល
* ស្រូវ 1 គីឡូក្រាម
* កន្ទក់ 2 គីឡូក្រាម
* កន្ធំថេត 1 គីឡូក្រាម
* ត្រកួន 3 គីឡូក្រាម
* មេចំណី 10សេសេ
យករបស់ទាំងអស់នេះកិនឬបុកបញ្ចួលគ្នាអោយល្អិត រួចលាយជាមួយមេចំណី មុននឹងដាក់អោយមានស៊ី ។
* ទឹកស្អាត ១០លីត្រ លាយជាមួយមេអ៊ី អិម ឬ មេចំណី ១សេសេ ដាក់អោយមាន់ផឹក
* ត្រូវប្តូរទឹកដែលដាក់អោយមាន់ផឹកជារៀងរាល់ថ្ងៃ
* ត្រូវលាងសំអាតសំភារៈដាក់ ទឹក ចំណីអោយមាន់រៀងរាល់ថ្ងៃអោយបានស្អាត ។
Friday, January 4, 2013
Cambodia Information for Turism
General Information: Cambodia
Cambodia is a country that measures slightly more than
181,000 sq.km (about 70,000 sq.mi), has an estimated population of
about 14 millions in 2008. After several changes, in mid 1990s, the
government decided to use the Kingdom of Cambodia as its official country name, back to its original name prior to 1970.
AIRLINES FLYING TO CAMBODIA
International Airlines:Air Asia, Asiana Airlines, Bangkok Airways, China Airlines, China Southern Airlines, Dragon Air, Eva Air, Japan Airlines, Jetstar Asia, Korean Airlines, Lao Airlines, Malaysia Airlines, Mandarin Airlines, Shanghai Airlines, Silk Air, Thai Airways, Tiger Airways, Vietnam Airlines.
National Airlines: PMT Air, Royal Khmer Airlines, Siem Riep Airways. (Currently only Cambodia Angkor is flying)
AIRLINES FLYING TO CAMBODIA
International Airlines:Air Asia, Asiana Airlines, Bangkok Airways, China Airlines, China Southern Airlines, Dragon Air, Eva Air, Japan Airlines, Jetstar Asia, Korean Airlines, Lao Airlines, Malaysia Airlines, Mandarin Airlines, Shanghai Airlines, Silk Air, Thai Airways, Tiger Airways, Vietnam Airlines.
National Airlines: PMT Air, Royal Khmer Airlines, Siem Riep Airways. (Currently only Cambodia Angkor is flying)
PHNOM PENH AIRPORT & TAX
Cargo Import Procedure
Here below are some regulation for carries or import goods into Cambodia.
GDCE operates 24 hours a day, 7 days a week, at the airport and seaport. Cross- border station workhours are correlated with those of the neighboring country. A Sub-Decree prescribes an 8-hour workday including public holidays that can be extended overnight if needed. The other agencies are covered by this but they are not present at all times. Banking services are also not always available. Nevertheless, the Prime Minister and Director-General issued directives that Customs service be provided to the private sector if and when such requests are made.
Subscribe to:
Posts (Atom)