មនុស្សគ្រប់គ្នា
តែងតែមានអំណោយទានផ្សេងៗគ្នាមកពីធម្មជាតិ
មិនថាល្អ ឬក៏អាក្រក់ នោះទេ ហើយក៏មិនត្រូវអស់សង្ឃឹមនូវអ្វីដែលយើងទទួលបាននោះទេ
។
ទាក់ទងទៅនឹងបញ្ហាសម្រស់
មនុស្សគ្រប់រូបតែងតែជួបប្រទះជៀសមិនផុតនោះទេ,
អ្នកខ្លះ មានសម្រស់ស្រស់ស្អាតទាំងព្រមមកពីធម្មជាតិ មិនបាច់ប្រឹងលាបឡេ ផាត់ម៉្សៅ ក៏គេនៅតែមើលទៅឃើញស្អាត មិនសរសើរមិនបានទេ!!
ចំពោះបុគ្គលមួយចំនូនដែលមិនពេញចិត្តនូវអ្វីដែលខ្លូនកំពង់តែមាននោះ
ក៏ឈប់ខ្វល់ខ្វាយទៀតទៅ ខាងក្រោមនេះជារូបមន្តសំរាប់រាល់បញ្ហាសម្រស់របស់អ្នក
ដែលដកស្រង់មកពីបណ្តាគេហទំព័រផ្សេងៗ៖
ស្បែកមុខខ្លាញ់ធ្វើយ៉ាងម៉េច?
បញ្ហា ជាតិខ្លាញ់នៅលើផ្ទៃមុខ មើលទៅឃើញរងើមព្រមទាំងរន្ធរោមលើផ្ទៃមុខ ក៏ធំៗទៀតផង។ វិធីងាយៗខាងក្រោម អាចកែខៃបញ្ហានេះបាន។
១-រក្សា សំណើមនៅលើស្បែកមុខ: ប្រសិនបើបណ្តោយទុកឲ្យស្បែកស្ងួត ធ្វើឲ្យរាងកាយខំផលិតជាតិខ្លាញ់ កាន់តែច្រើនឡើងៗ ដើម្បីឲ្យស្បែកមានតុល្យភាពសំណើមគ្រប់គ្រាន់។ ដូច្នេះគួរជ្រើសប្រើឡេផ្តល់សំណើម (Moisturizes) ដែលមានភាគផ្សំរបស់ទឹក ឬជាប្រភេទឡេដែលផលិតឡើង សម្រាប់ប្រើក្នុងការគ្រប់គ្រងស្បែកមានជាតិខ្លាញ់ច្រើនតែប៉ុណ្ណោះ។
ក្រៅពីនេះ នៅមានផលិតផលថែស្បែកដែលផ្សំពីប្រេងចូចូបា (jojoba) និងវីតាមីន E ដូចជា Gold jojoba ដែលជំនួយបញ្ហាខ្លាញ់លើសលើស្បែក ជួយគ្រប់គ្រងតុល្យភាពជាតិខ្លាញ់លើស្បែក ដែលអ្នកអាចលាបនៅពេលយប់ ជួយឲ្យស្បែក មានសំណើម មិនស្ងួត គ្មានអារម្មណ៍ថា មានខ្លាញ់ច្រើនលើស្បែក កាត់បន្ថយបញ្ហាស្បែកស្រអាប់ និងបន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកភ្លឺរលោងក្មេងជាងវ័យ។
២- កុំលុបលាងមុខញឹកញាប់: ការលុបលាងមុខញឹកញាប់ វារឹតតែជំរុញឲ្យស្បែកផលិតជាតិប្រេងចេញមកកាន់តែច្រើនទៅវិញទេ។ ដូចនេះ គួរតែប្រើក្រែមសម្អាតស្បែក(Cleanser)ដែលមានភាគផ្សំរបស់ប្រេង ដើម្បីជួយកម្ចាត់ជាតិខ្លាញ់ដែលលើសនៅលើស្បែកមុខ។
៣-ចៀសវាង ជាតិអាល់កុល: ផលិតផលថែរក្សាស្បែក ដែលមានភាគផ្សំពីជាតិអាល់កុលក្នុងបរិមាណច្រើន វាជួយទប់ស្កាត់នូវជាតិខ្លាញ់បានក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែក្នុងរយៈពេលវែង វាអាចធ្វើឲ្យបញ្ហានេះ កាន់តែធ្ងន់ធ្ងរជាងមុន។

***************
ស្បែកមុខម៉ដ្ឋរលោងដោយទឹកដោះគោ+តែបៃតង
យកតែបៃតង (បើជាប្រភេទស្លឹកតែ អាចប្រើពីរស្លាបព្រាបាយ ប៉ុន្តែបើជាថង់ តែអាចប្រើ២ថង់) , ម្សៅអង្ករអាវ័ន ១ ចានចង្កឹះ និងទឹកដោះគោម្សៅ ១/២ ចានចង្កឹះមកលាយបញ្ចូលគ្នា រួចប្រើក្រណាត់សស្តើង ខ្ចប់ (ដើម្បីកុំឲ្យអាងងូតទឹករបស់អ្នកកខ្វក់)។
យកកញ្ចប់តែ ទឹកដោះគោ ទៅដាក់ត្រាំក្នុងទឹក រួចចូលត្រាំយូរប៉ុណ្ណាក៏បាន តាមដែលអ្នកត្រូវការ វានឹងជួយឲ្យស្បែករបស់អ្នក មើលទៅកាន់តែទន់ម៉ដ្ឋរលោងស្អាត.....។
***************
រង្វង់ភ្នែកខ្មៅគួរធ្វើយ៉ាងណា?
រង្វង់ភ្នែកខ្មៅ អាចបណ្តាល មកពីការ អាឡាក់ស៊ី ការគេងមិន គ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។ អ្នកអាច លាប ផលិតផល ការពាររង្វង់ ភ្នែក ខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែ ជាការការពារ បណ្តោះ អាសន្ន តែប៉ុណ្ណោះ ហើយ នៅ ពេល ដែលអ្នកឈប់ប្រើវា វានឹង ឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទ មួយ នេះនឹងបង្ហាញអ្នក អំពីវិធីមួយ ចំនួនដើម្បី ព្យាបាលរង្វង់ ភ្នែកខ្មៅ របស់អ្នក។
១. ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ ដើម្បី កាត់បន្ថយស្នាមខ្មៅ។ ជាបឋម អ្នក ត្រូវ យកបន្លែដែល ត្រជាក់ មក ដាក់ លើ ភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នក កាត់ បន្ថយ ការដាច់សសៃឈាម តូចៗ នៅក្នុង ភ្នែករបស់អ្នក។
២. កាត់បន្ថយរង្វង់ភ្នែកខ្មៅតាម រយៈ ដំឡូងបារាំង។ ដំឡូងបារាំង ផ្ទុកទៅ ដោយ សារជាតិ អង់ស៊ីម ម្យ៉ាងដែល មានឈ្មោះថា catecholase ដែលត្រូវបានគេស្គាល់និងមានប្រសិទ្ធភាព ក្នុង ការធ្វើឲ្យស្បែក មានសភាព ភ្លឺរលោង។ អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងចំនួន២ចំនិត រួចដាក់វា នៅលើ ភ្នែក របស់អ្នកចំនួន ១០នាទី។ ហើយអ្នកគួរតែអនុវត្តបែបនេះ ២ដងក្នុង មួយសប្តាហ៍។
៣. លាបក្រែមកាត់បន្ថយ ស្នាមខ្មៅ នៅត្រង់រង្វង់ភ្នែក។ អ្នកគួរជ្រើសរើសយកផលិតផល ណា ដែលមាន ប្រសិទ្ធ ក្នុងការការពារ កម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។.
៤. អ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេល ដែលអ្នកមាន បញ្ហាអាឡាក់ស៊ី ពីព្រោះ នេះ ក៏ជាបញ្ហា ចំបង ដែលធ្វើឲ្យ អ្នកមានភ្នែកខ្មៅ និងហើមផងដែរ៕
No comments:
Post a Comment